ក្រុមការងារជំនាញខេត្តកំពង់ឆ្នាំង ចុះស្ដារប្រឡាយ និងប្រព័ន្ធលូរំដោះទឹកតាមផ្លូវជាតិលេខ៥ ដើម្បីបង្ការការលិចលង់

 

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរស្រុករលាប្អៀរ និងឃុំជ្រៃបាក់ ចុះកាយស្ដារប្រឡាយ និងប្រព័ន្ធលូរំដោះទឹកតាមបណ្ដោយផ្លូវជាតិលេខ៥ ច្រកចូលក្រុងកំពង់ឆ្នាំង ដើម្បីឆ្លើយតបចំពោះស្ថានភាពភ្លៀងធ្លាក់បន្តបន្ទាប់ និងដោះស្រាយបញ្ហាកកស្ទះសំរាម ភក់ ល្បាប់ ដែលតែងបង្កឱ្យមានទឹកជំនន់ហូរលើផ្លូវ។

លទ្ធផលសំខាន់ៗនៃការចុះអន្តរាគមន៍៖ សម្រួលផ្លូវទឹក ប្រមូលសំរាម និងស្ដារភក់ចេញពីប្រឡាយ និងមាត់លូ ធ្វើឱ្យទឹកហូរបានលឿន និងទូលាយ។ ការពារហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយការលិចលង់ទ្រូងផ្លូវជាតិលេខ៥ ការពារគ្រឹះផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការពារលំនៅដ្ឋាន កាត់បន្ថយហានិភ័យនៃការលិចលង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងឃុំជ្រៃបាក់ និងតំបន់ជុំវិញ។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យ ដោយឈប់បោះចោលសំរាមចូលប្រឡាយ និងប្រព័ន្ធលូ ដើម្បីធានាឱ្យផ្លូវទឹករំដោះដំណើរការបានល្អប្រសើរ និងមានប្រសិទ្ធភាពយូរអង្វែង៕

error: Content is protected !!