នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុករលាប្អៀរ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុករលាប្អៀរ ក្រោមអធិបតីភាព លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រី អោក សុភារី អភិបាលរងស្រុក (តំណាង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ) ព្រមទាំង លោកនាយករដ្ឋបាល លោក-លោកស្រីប្រធាន/អនុប្រធានការិយាល័យ-អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមប្រឹក្សាឃុំទាំង១៤ សរុបសមាសភាពចូលរួមចំនួន ៤៨ នាក់ (ស្រី ១៨ នាក់)។

កិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗ ដើមប្រកួតប្រជែងនិងតម្រង់ទិសការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការង្រឹងសន្តិសុខសុវត្ថិភាព ក្នុងភូមិសាស្ត្រស្រុករលាប្អៀរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

