ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានសាធារណជន និងប្រជាពលរដ្ឋកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះដឹកនាំប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវខ្ពស់ និងការលើកកម្ពស់អភិបាលកិច្ចល្អ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិ។

ចំណុចលេចធ្លោនៃការដឹកនាំ និងសមិទ្ធផលក្នុងខេត្តកំពង់ឆ្នាំង៖តម្លាភាព និងគណនេយ្យភាព៖ ការគ្រប់គ្រងរដ្ឋបាលខេត្តត្រូវបានធ្វើឡើងដោយបើកចំហ អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចតាមដាន និងចូលរួមបានយ៉ាងជិតសិទ្ធ ការដោះស្រាយបញ្ហាផ្ទាល់ ឯកឧត្តមតែងតែចុះមូលដ្ឋានដោយផ្ទាល់ ដើម្បីស្តាប់សំណូមពរ ដោះស្រាយទុក្ខលំបាក និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដល់ទីកន្លែង។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ ជំរុញការកសាង និងអភិវឌ្ឍន៍តាំងពីតំបន់ជនបទរហូតដល់ទីប្រជុំជន/ក្រុងកំពង់ឆ្នាំង រួមមាន ផ្លូវថ្នល់ វត្តអារាម សាលារៀន និងមណ្ឌលសុខភាព ពង្រឹងសេវា និងសន្តិសុខ៖ យកចិត្តទុកដាក់លើការកែលម្អសេវាសាធារណៈ ពង្រឹងសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដោះស្រាយវិវាទដោយយុត្តិធម៌៖ ខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបញ្ហាដីធ្លី ដោយផ្អែកលើគោលការណ៍អព្យាក្រឹត្យ សច្ចធម៌ និងយុត្តិធម៌។

