មនុស្ស២នាក់បានស្លាប់  ២នាក់ទៀតរងរបួស និងបាត់ខ្លួន១ម្នក់ ក្នុងករណី រថយន្ត១គ្រឿង ម៉ាកសាំយ៉ុង បានបើកធ្លាក់ចូលទឹកទន្លេមេគង្គ នៅភូមិជ័យ ស្រុកស្រីសន្ធរ

 

នៅល្ងាចថ្ងៃទី ២៩ តុលា ២០២៥ អភិបាលខេត្តកំពង់ចាមបានសំដែងការចូលរួមសោកស្តាយចំពោះក្រុមគ្រួសារនៃសព រងគ្រោះក្នុងឧបទ្ទវហេតុរថយន្តធ្លាក់ចូលទន្លេ។
ហេតុការណ៍កើតឡើងនៅថ្ងៃទី២៩/១០/២០២៥ វេលាម៉ោង ១០:១១នាទី ដោយឡាន ១គ្រឿង ម៉ាកសាំយ៉ុង បានបើកធ្លាក់ចូលទឹកទន្លេមេគង្គ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្លងកាត់ស្រុកស្រីសន្ធរ ក្នុងរថយន្តមានមនុស្ស០៥នាក។

គិតមកដល់ត្រឹមម៉ោង១៧,០០នាទី ក្រុមការងាររុករករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានរកឃើញរថយន្ត និងបានអូសយកមកច្រាំងទន្លេ។
ហេតុការណ៍ខាងលើបណ្តាលអោយមានមនុស្សរបួស ២នាក់ ស្លា-ប់ ២នាក់ និងបាត់ខ្លួន ម្នាក់ (កំពុងរុករក)។ មូលហេតុនាំអោយគ្រោះថ្នាក់គឺការធ្វេសប្រហែសរបស់អ្នកបើកបរ៕ ប្រភព និងរូបភាព៖ផេកអភិបាលខេត្តកំពង់ចាម

error: Content is protected !!