ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារចម្រុះដឹកនាំដោយលោក សុខ ភារិទ្ធ តំណាងមន្ទីរធនធានទឹក និងឧតុនិយខេត្តកំពង់ឆ្នាំង សហការណ៍ជាមួយរដ្ឋបាលស្រុកជលគីរី និងអាជ្ញាធរឃុំកោះថ្កូវ ចុះទៅពិនិត្យដល់ទីតាំងដែលសាងសង់សំណង់២កន្លែងឃ្មានច្បាប់ថែមទាំង បានសាសង់រំលោភដីចំណីទន្លេថែមទៀត ។

កិច្ចការងារនេះនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទីតាំងទី១-ដែលសង់ធ្វើរផ្ទះម្ចាស់ឈ្មោះហឹង ព្រិល ប្រពន្ធឈ្មោះ មេះ ចន្ថា ស្ថិតក្នុងភូមិកោះស្លែង ឃុំកោះថ្គូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង សំណង់មានទំហំ៧ម៉ែត្រ និងបណ្តោយ ៩ម៉ែត្រ ។ ទីតាំងទី២- ដែលកំពុងធ្វើរបងម្ចាស់ឈ្មោះ ឈិត ចន្ថា ស្ថិតក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង សាងសង់របងមានទំហំ ២៩ម៉ែត្រ និងបណ្តោយ ៣១ម៉ែត្រ ។

ទាំង២ទីតាំងនេះ ពិតជាបានសាងសង់សំណង់ដោយពុំមានច្បាប់អនុញ្ញាតនោះទេ ហើយក៏មិនបានជូនដំណឹងទៅអាជ្ញាធរនោះឡើយ ក្រោយពីពិនិត្យឃើញដូចនេះ ក្រុមការងារចម្រុះបានណែនាំឲ្យម្ចាស់សំណង់រឹងអោយផ្អាកការសាងសង់បន្តទៅទៀតជាបន្ទាន់ នឹងរង់ចាំចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តបន្តនិតិវិធី ។

លោក សុខ ភារិទ្ធ តំណាងអោយលោកអឿ សារឿនអនុប្រធានមន្ទីរទទួលការងាររួមធនធានទឹ និងឧតុនិយមខេត្តកំពង់ឆ្នាំង បានរំលេចអោយដឹងថា ការសាងសង់សំណង់រឹងលើដីចំណីទន្លេដោយគ្មានច្បាប់អនុញ្ញាត គឺជាទង្វើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រោះដីចំណីទន្លេ ត្រូវបានចាត់ទុកជា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ យោងតាមច្បាប់អនុក្រឹត ៩៨ អនក្រ ប.ក ស្ដីពីការគ្រប់គ្រងអាងទន្លេ និងបទដ្ឋានគតិយុត្តជាធរមាន រាល់ការសាងសង់ទន្ទ្រាន កាន់កាប់ ឬឈូសឆាយដីចំណីទន្លេនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌតាមផ្លូវច្បាប់ ៕

