សមត្ថកិច្ចប្រតិបត្តិការ​ល្បាត និងត្រួតពិនិត្យតំបន់ស្មុគស្មាញនៅខេត្តព្រះសីហនុ : ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង​ ៨០នាក់​ បញ្ជូនទៅមណ្ឌលកែប្រែ

 

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន បានបន្តចុះប្រតិបត្តិការ​ល្បាត និងត្រួតពិនិត្យតំបន់ស្មុគស្មាញ នៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ៨២នាក់ ជនជាតិខ្មែរ ក្នុងនោះ ២នាក់​ ជាជនជាតិឥណ្ឌូនេសុី ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងអស់ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ បំពេញនីតិវិធី និងបញ្ជូនទៅមណ្ឌលកែប្រែតាមនីតិវិធី ។

error: Content is protected !!