តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៨គ្រួសារ

 

​កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋចំនួន ០៨គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះ ស្ថិតនៅក្នុងភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

​អំណោយសង្គ្រោះបន្ទាន់ដែលបានផ្តល់ជូននាឱកាសនោះ រួមមាន៖​ស័ង្កសី៖ ២០០សន្លឹក​អង្ករ៖ ២០០គីឡូក្រាម​មី០៨កេស​ត្រីខ៖០៨យួរ​ទឹកត្រី៖ ០៨យួរ​ទឹកស៊ីអ៉ីវ៖ ០យួរ​មុង៖ ០៨
​ក្នុងបរិយាកាសប្រកបដោយក្តីរំភើប ក្រុមគ្រួសាររងគ្រោះទាំង ០៨គ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។


ជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដោយមើលមិនឃើញនោះឡើយ។ ជាមួយគ្នានេះ ពួកគាត់ក៏បានគោរពជូនពរបវរមហាប្រសើរ ជូនចំពោះសម្តេច និងលោកជំទាវ សូមបានសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

error: Content is protected !!