កំពង់ឆ្នាំង៖ អង្គការទស្សនពិភពលោក (World Vision) សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ» ជូនដល់រដ្ឋបាលក្រុង និងស្រុកទូទាំងខេត្ត កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ តុង ណារី សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត និង លោក ម៉ឹង វុធី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីសំណាក់៖លោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការគាំពាកុមារ
លោក ចិន្ត តេជោរិទ្ធ ប្រធានបច្ចេកទេសកម្មវិធីកិច្ចការពារកុមារ នៃអង្គការទស្សនពិភពលោក
លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង
ព្រមទាំងលោក លោកស្រី ជាគណៈអភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការងារដល់អាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ ឆ្លើយតបទៅនឹងការឆ្លើយតប កិច្ចអន្តរាគមន៍ និងការជួយសង្គ្រោះកុមាររងគ្រោះ ឬងាយរងគ្រោះក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

