គណៈកម្មាធិការ CPP ឃុំក្រាំងលាវ បើកកិច្ចប្រជុំបូកសរុបការងារខែសីហា និងលើកទិសដៅបន្ត

​នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងលាវ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត។

​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា រតនា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ និង លោក ម៉ៅ តារា ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំ ដោយមានការចូលរួមពី លោក ឌឹម ឌន ព្រមទាំងតំណាងក្រុមការងារចុះមូលដ្ឋានថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំយ៉ាងច្រើនកុះករ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបាន និងកំណត់ទិសដៅសកម្មភាពសំខាន់ៗសម្រាប់អនុវត្តក្នុងពេលខាងមុខ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕