សម្ដេចមហាមន្ត្រីគួយសុផលឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបានអញ្ជើញចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយចំនន់ទឹកភ្លៀង៩៥៩គ្រួសារនៅខេត្តក្រចេះ

នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ និងលោកជំទាវ សុខ នារី ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយ និងព្រះរាជទ្រព្យដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៩៥៩គ្រួសារ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

error: Content is protected !!