ខេត្តកំពង់ឆ្នាំង ៖ ចំណុចវត្តឈើត្រាច ផ្លូវឆ្ពោះទៅកងមាស ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រែក្លាយជាតំបន់ពេញនិយម ដែលមានប្រជាពលរដ្ឋជិតឆ្ងាយបាននាំគ្នា មកលេងកំសាន្ត ព្រោះថានៅទីនេះមានតំបន់ទេសចរណ៍ លំហែកាយ នារដូវវស្សា ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរអោយដឹងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ខ្ពស់ ពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងអាជ្ញាធរខេត្ត ស្រុក ឃុំ បានកែប្រែតំបន់នេះពីផ្លូវគ្រួសក្រហម ទៅជាផ្លូវកៅស៊ូមួយខ្សែ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ជលគិរី និងរលាប្អៀរ ។

ទន្ទឹមនោះផងដែរ តំបន់នេះបានទាក់ទាញប្រជាពលរដ្ឋមកពីគ្រប់ទិសទី មកលេងកំសាន្ត យ៉ាងច្រើនកុះករ នឹងបានប្រែក្លាយទៅជាតំបន់ទេសចរណ៍លំហែកាយមួយដ៏ប្រណិតនារដូវវស្សា៕


