ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា បាន ដឹកនាំក្រុមការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា

ក្រុមការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាចុះពិនិត្យមើលទំនប់ជញ្ជាំងការពារទឹករលក ប្រព័ន្ធការពារច្រាំងឆ្នេរសមុទ្រ និងតំបន់អេកូឡូស៊ីព្រៃកោងកាង នៅតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម
នៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា បាន ដឹកនាំក្រុមការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ។

ចុះទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ និងពិនិត្យមើលទំនប់ជញ្ជាំងការពារទឹករលក ប្រព័ន្ធការពារច្រាំងឆ្នេរសមុទ្រ និងតំបន់អេកូឡូស៊ីព្រៃកោងកាង ដែលរៀបចំដោយធនាគារពិភពលោក នៅតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារគម្រោងបានផ្លាស់ប្តូរចំណះដឹង ចែករំលែកបទពិសោធន៍ និងចុះពិនិត្យស្វែងយល់អំពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរសមុទ្រ ដែលមានភាពធន់ និងសមត្ថភាពបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ៕

error: Content is protected !!