លោកអភិបាលស្រុករលាប្អៀរ ចុះពិនិត្យណែនាំសិស្ស ហាមដាច់ខាតមិនអោយមានការប្រើប្រាស់បារីកញ្ចប់ ឬបារីអេឡិចត្រូនិក

 

ខេត្តកំពង់ឆ្នាំង ៖ លោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក សហការជាមួយគណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ-អ្នកគ្រូ ដើម្បីចុះត្រួតពិនិត្យ សិស្សដែលមាន សក់វែងគ្របមុខ សក់ក្រហម ត្រចៀកពាក់ក្រវិល(សិស្សប្រុស) ត្រចៀកមានក្រវិញច្រើនតង់ (សិស្សស្រី) និងការប្រើប្រាស់បារីអេឡិចត្រូនិក ឬបារីកញ្ចប់ ម៉ូតូកែច្នៃ និងពិនិត្យមើលបរិស្ថានក្នុងបរិវេណសាលារៀន និងណែនាំអំពីចរារណ៍ ណែនាំអំពីចរារណ៍ ណែនាំផ្សេងៗបន្ថែមទៀត ដើម្បីអនុវត្តន៍ឱ្យបានល្អ ។

កិច្ចការងារនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ទ័ពស្រូវ ស្ថិតក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បញ្ជាក់ថា កិច្ចការងារនៅថ្ងៃនេះ គឺជាវិទ្យាគំរូទី៣ហើយ ដែលក្រុមការងារគណៈបញ្ជាការឯកភាពស្រុកបានចុះមកពិនិត្យ អនុវត្តវិធានការ និងណែនាំអោយសិស្សនៅវិទ្យាល័យទាំង៤ក្នុងស្រុករលាប្អៀរ បញ្ឈប់ជាបន្ទាន់នូវឥរិយាបថមិនសមរម្យជាសិស្ស ។

ដោយទី១ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្បូង , ទី២ នៅវិទ្យាល័យហ៊ុនសែនរលាប្អៀរជើង , និងទី៣ នៅសាលាវិទ្យាល័យទ័ពស្រូវនេះ ។ និងផែនការបន្តនៅវិទ្យាល័យទឹកហូត ។ ក្នុងឱកាសនេះដែរលោកបានរកឃើញនូវសិស្សដែលមានកំហុសឆ្គងផ្នែកសក់ក្បាលចំនួន១៣នាក់ស្រី៣នាក់ និងម៉ូតូកែច្នៃចំនួន២គ្រឿង ដើម្បីយកទៅអប់រំនិងរក្សាទុកនៅប៉ុស្ត៍រដ្ឋបាលឃុំបន្ទាយព្រាល ដើម្បីផ្លាស់ប្តូរគ្រឿងបន្លាស់ឱ្យដូចដើមវិញ។

គួរបញ្ជាក់ថា ការណែនាំសិស្សមិនឱ្យប្រើប្រាស់បារីអេឡិចត្រូនិច និងបារីកញ្ចប់ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា ៖ ការពារសុខភាព និងការអភិវឌ្ឍ បង្ការផលប៉ះពាល់ដល់សួត ខួរក្បាល និងប្រព័ន្ធប្រសាទដែលកំពុងលូតលាស់របស់យុវជន។ ទប់ស្កាត់ការឈានទៅរកគ្រឿងញៀន បារីអេឡិចត្រូនិចត្រូវបានចាត់ទុកថាជា “ច្រកផ្លូវ” ឈានទៅរកការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត។ លើកកម្ពស់សុខភាពសិក្សា បង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្ស និងបុគ្គលិកអប់រំ។ រក្សាសណ្តាប់ធ្នាប់សង្គម បង្ការការអូសទាញយុវវ័យតាមបណ្តាញសង្គម និងការចែកចាយផលិតផលខុសច្បាប់ជុំវិញសាលារៀន ៕

error: Content is protected !!