កូនបង្កងជិត៧មុឺនក្បាល និងពស់ថ្លាន់៥ ក្បាល ត្រូវបានធ្វើពិធីលែងទៅក្នុងបឹងអភិរក្សល្មុសស្ថិតក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

 

កំពង់ឆ្នាំង ៖កូនបង្កងចំនួន ៦៥ ០០០ ក្បាល ជា
អំណោយរបស់ ឯកឧត្តម ណៅ ធួក សមាជិក
រដ្ឋសភា និងសត្វពស់ថ្លាន់ ចំនួន៥ក្បាល ដែលប្រជាពលរដ្ឋនេសាទបាន ហើយយកមកប្រគ
ល់ជូនសមត្ថកិច្ចជលផល ត្រូវបានធ្វើពិធីលែងទៅក្នុងបឹងអភិរក្ស( បឹងល្មុស ) ក្នុងឃុំកំពង់អុស ស្រុកជលគិរី នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់
និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មានសហគមន៍នេសាទ ចំនួន៦៣ ក្នុងនោះ៥៨សហគមន៍ បានចុះបញ្ជីជាផ្លូវការ ។ មានកន្លែងអភិរក្សរបស់សហគមន៍នេសាទ ចំនួន ៤៣កន្លែង មានទំហំ៦៥ហិកតា ។

ការលែងកូនបង្កងទៅក្នុងដែនទឹកធម្មជាតិលើកនេះ ជាលើកទី៦ហើយ សម្រាប់ ខេត្តកំពង់ឆ្នាំង ដែលមានកូនបង្កងចំនួន ៦៥ ០០០ក្បាលជាអំណោយរបស់ ឯកឧត្តម ណៅ
ធួក សមាជិករដ្ឋសភា ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅទីនោះ ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ការលែងកូនបង្កងនាពេលនេះគឺ ដើម្បីផ្សព្វផ្សាយ និងបំផុសគំនិតស្មារតី ឲ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិ ឲ្យស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយបន្តទៅមុខទៀត ។

ឯកឧត្តម បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋកាប់បំផ្លា
ញព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន កុំធ្វើនេ
សាទ ដោយប្រើឧបករណ៍ហាមឃាត់ ជាពិសេស
ឧបករណ៍ឆក់ និងស្បៃមុង ហើយត្រូវបង្កើនការចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារ ដើម្បីបំពេញតម្រូវ
ការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការចាប់ត្រីនៅក្នុងដែនទឹកធម្មជាតិ ដោយប្រើឧបករ
ណ៍ល្មើសច្បាប់ផងដែរ ៕

error: Content is protected !!