ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចនៅទីតាំងបណ្តុះបណ្តាលជំនាញស្មូនមរតកដូនតា ក្នុងខេត្តកំពង់ឆ្នាំង!!!

 

​កំពង់ឆ្នាំង៖ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (Vanlalhuma Bawtlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចុះទស្សនកិច្ចនៅទីតាំងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា (ក្បាច់ស្មូន) ដែលស្ថិតនៅក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ដើម្បីពិនិត្យមើលដំណើរការនៃការអភិរក្ស និងអភិវឌ្ឍន៍សិប្បកម្មកោសិការបស់កម្ពុជាការពិនិត្យសកម្មភាពផ្ទាល់៖ ប្រប្រតិភូបានទស្សនាកិច្ចដំណើរការផលិតផលស្មូនបុរាណ និងទំនើប ព្រមទាំងការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្មេងជំនាន់ក្រោយ ការលើកកម្ពស់វប្បធម៌៖ ការអញ្ជើញមកនេះបង្ហាញពីការយកចិត្តទុកដាក់ និងការកោតសរសើរចំពោះមរតកវប្បធម៌អរូបីដ៏មានតម្លៃរបស់កម្ពុជា ដែលត្រូវបានថែរក្សា និងផ្ទេរចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់។

​ការពង្រឹងកិច្ចសហប្រតិបត្តិការ៖ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែលើកកម្ពស់តម្លៃសិប្បកម្មដូនតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ក្នុងវិស័យវប្បធម៌ និងការអភិវឌ្ឍសហគមន៍ផងដែរ។

error: Content is protected !!