មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកយាយអាយុ ១០០ឆ្នាំ

 

​នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនលោកយាយ អ៊ុក រស់ អាយុ ១០០ឆ្នាំ ដែលកំពុងរស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

​អំណោយដែលបានឧបត្ថម្ភក្នុងឱកាសនោះរួមមាន៖
​អង្ករ៖ ២០ គីឡូក្រាម
​គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់៖ មួយចំនួន
​ថវិកា៖ មួយចំនួន
​សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរ និងមន្ទីរជំនាញ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹងនៅក្នុងមូលដ្ឋាន។

error: Content is protected !!