កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងចេញល្បាតតាមគោលដៅនៅពេលយប់ ឃាត់ទូក១គ្រឿង និងពស់ថ្លាន់ជាង៣០ក្បាល សង្ស័យករណីជូញដូរសត្វព្រៃ

 

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះល្បាតនាពេលយប់បង្ក្រាប និងឃាត់ខ្លួនមនុស្ស២នាក់ សង្ស័យករណីជួញដូរសត្វព្រៃខុសច្បាប់ ។

កិច្ចការងារនេះនៅម៉ោង ៦ និង ៣០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងលោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អោយដឹងថា ក្រុមការងារ ដែលដឹកនាំកម្លាំងដោយលោកផ្ទាល់ បានចេញល្បាតពេលយប់

តាមបឹងទន្លេសាប ស្ថិតនៅចំណុច ភូមិពាមឆ្កោក ឃុំពាមឆ្កោក ដល់ភូមិក្បាលកន្លង់ ភូមិកោះថ្កូវ ភូមិកំពង់បាស្រូវ ភូមិព្រែកត្រប់ ភូមិអន្លង់ត្រី និងឡូអភិរក្សលេខ១០ ភូមិកំពង់អុស ភូមិគៀនតាម៉ា ភូមិថ្មី ស្ថិតក្នុងភូមិសាស្រ្តស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង បានជួបប្រទះឃើញទូកចំនួន ១ គ្រឿង និងមនុស្សចំនួន ២នាក់ប្តីប្រពន្ធ សង្ស័យករណីជួញដូរសត្វព្រៃខុសច្បាប់ ពេលដែលកម្លាំងបានធ្វើការត្រួតពិនិត្យឃើញមានសត្វពស់ថ្លានចំនួនជាង៣០ក្បាល ត្រង់ចំណុច(48P VU 74882 55138) កម្លាំងសហការបានធ្វើចាប់បញ្ជួនយកមកទីបញ្ជាការស្រាលដើម្បីរងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នមនុស្ស ២នាក់ប្តី ប្រពន្ធ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលផ្ទុយពីច្បាប់ហាមឃាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន  ដោយឡែកសត្វពស់ថ្លាន់ចំនួន ជាង៣០ក្បាល ត្រូវសមត្ថកិច្ចយកទៅព្រលែងចូលបឹងធម្មជាតិ នៅចំណុចកប់ចេស ។

និងធ្វើការណែនាំ ប្រជានេសាទ ហាមឃាត់ដាច់ខាតប្រើប្រាស់ឩបករណ៍ ខុសច្បាប់ និងបើសិនជានេសាទបាន សត្វពស់ថ្លាន់ត្រូវធ្វើការព្រលែង អោយមានសិរីភាពវិញ ៕

 

error: Content is protected !!