អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងអំណោយជូន ប្រជាពលរដ្ឋមានជម្ងឺប្រចាំកាយ នៅស្រុកកំពង់ត្រឡាច

 

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ តុង ណារី ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ បានចុះសួរសុខទុកគ្រួសារជួបការលំបាកនិងមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ។

ប្រជាពលរដ្ឋមានឈ្មោះ មិច ចិន្ដា ភេទស្រី អាយុ ៤៦ឆ្នាំ មានកូន ៣ នាក់ ប្ដី ពិកា ថ្លង់ រស់នៅភូមិក្រឡាញ់ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដោយមើលឃើញពីការលំបាករបស់គ្រួសារ ដែលមានជម្ងឺរ៉ាំរ៉ៃ នាពេលនេះ លោកជំទាវ បានឧបត្ថម្ភ ៖ អង្ករ ២បាវ , មី ២ កេស , ទឹកត្រី ២ យួរ ,ទឹកស៊ីអ៊ីវ ២ យួរ , ទឹក សុទ្ធ កម្ពុជា ២ កេស , និងថវិកា ចំនួន១៥ ម៉ឺនរៀល ។

ក្នុងឳកាសនេះដែរ លោកជំទាវ ក្រុមប្រឹក្សាខេត្ត បានលើកទឹកចិត្តដល់អ្នកជម្ងឺ ត្រូវព្យាយាមថែសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត ។

error: Content is protected !!