ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោក កែវ ចន្ថា ប្រធានការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង និងសហការី ០៣ បានសហការជាមួយកំលាំងនគរបាលចរាចរណ៏ផ្លូវទឹកខេត្ត និងមានការចូលរួមពីតំណាងក្រុមហ៊ុនកាណូតដរទទឹង បានចុះចែកអាវពោងសុវត្ថិភាពចំនួន ៥០ អាវ ដល់អ្នកបើកបរនាវា និងអ្នកបើកបរទូកស្មាច់ និងប្រជាពលរដ្ឋ ទីតាំងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ឳកាសនោះក្រុមការងារ បានពន្យល់ ណែនាំ និងផ្សព្វផ្សាយច្បាប់ស្តីពីការដឹកញ្ជូនផ្លូវទឹកដល់ប្រជាពលរដ្ឋ ឱ្យចេះគោរពច្បាប់ចរាចរណ៍ផ្លូវទឹក និងបានណែនាំពួកគាត់នូវចំនុចសំខាន់ៗមួយចំនួន ៧ ចំនុចគឺ៖
១. ត្រូវធ្វើការតាមដានការព្យាករណ៍ដោយយកចិត្តដាក់លើស្ថានភាពអាកាសធាតុ មិនត្រូវចេញដំណើរនៅពេលមានព្យុះ ខ្យល់បោកបក់ខ្លាំង រលកធំៗ និងភ្លៀងធ្លាក់ខ្លាំងឡើយ។
២. ត្រូវពិនិត្យនាវារបស់ខ្លួនអោយបានហ្មត់ចត់មុនពេលចេញដំណើរ ដើម្បីប្រាដកថានាវាមានសុវត្ថិភាពជានិច្ច
៣.ត្រូវរៀបចំ ពិនិត្យ និងផ្ទៀងផ្ទាត់ សម្ភារសម្រាប់ប្រើប្រាស់ និងឧបករណ៍សង្គ្រោះដែលមានដូចជា អាវពោង ពោងកង បំពង់ពន្លត់អគ្គិភ័យ ខ្សែពួរ និងសម្ភារចាំបាច់ផ្សេងទៀតអោយគ្រប់គ្រាន់ស្របតាមទំហំឬស្ថានភាពនាវា និងចំនួនអ្នកដំណើរ
៤.មិនត្រូវដាក់សំភារះផ្សេងៗ ឫមនុស្ស លើសចំណុះ ។
៥.គ្រប់អាជីវកម្មដឹកអ្នកដំណើរទាំងអស់ត្រូវបញ្ឍប់ជាបន្ទាន់ ប្រើប្រាស់នាវាខុសលក្ខណៈបច្ចេកទេស ។
៦.ត្រូវណែនាំអោយអ្នកដំណើរអង្គុយ ឬឈរតាមកន្លែងសមស្របដែលអាចរក្សាលំនឹងរបស់នាវា-ទូក ។
៧.នាវាដែលធ្វើចរាចរណ៏លើផ្ទៃទឹកត្រូវតែចុះបញ្ជីឱ្យបានត្រឹមត្រូវនៅអង្គភាពច្រកចេញចូលតែមួយរាជធានី – ខេត្ត។ ដែលមាន (ចំណុះផ្ទុក ៤០ តោនចុះក្រោម ឬ ៥០ កៅអីចុះក្រោម) ។
ក្នុងឱកាសនេះដែរ ក្រុមការងារការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់គិតគូពីសុវត្ថិភាពអ្នកដំណើរតាមផ្លូវទឹក ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសេចក្តីសុខ ដល់ប្រជាពលរដ្ឋ ៕
![]()
![]()





