មន្ទីរពេទ្យបង្អែកខេត្តកោះកុងបានឱ្យដឹងនៅ យប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ថាកុមារីរងគ្រោះ មានឈ្មោះ ឌី ដានីន អាយុ ៤ ឆ្នាំ រស់នៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ត្រូវបានឆ្កែចំនួន ៧ ក្បាលព្រួតគ្នាខាំ បង្ករឱ្យមានរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុងទៅទទួលយកតាមរថយន្តសង្គ្រោះ មកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។

គាត់ទទួលបានការថែទាំ ព្យាបាលយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ជាពិសេសការយកចិត្តទុកដាក់ និងតាមដានជាប្រចាំរបស់លោកជំទាវអភិបាលខេត្ត ។
ស្ថានភាពរបស់គាត់នៅពេលនេះ មានសភាពបានប្រសើបន្តិចហហើយ និងកំពុងសម្រាកបន្តការតាមដាន និងថែទាំ ព្យាបាល យ៉ាងយកចិត្តទុកដាក់បំផុត ៕

