ផ្ទះប្រជាពលរដ្ឋ មួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្រុម៧ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ

 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង០០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ១០០០ ផ្លូវបេតុង ក្រុម៧ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រេីប្រាស់ទឹកអស់៣ឡាន ស្មើរនឹង២៤ម៉ែត្រគូប។

ចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មប្រក់ស័ង្កសី ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ) ឆេះខូចខាតទូរទឹកកក, កង្ហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ។ គ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕ ប្រភព និងរូបភាព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ

error: Content is protected !!