ក្រោយបែកធ្លាយព័ត៌មានក្រុមហ៊ុនដីឡូគ្មានយីហោ គ្មានច្បាប់អនុញ្ញាត និងកំពុងដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយពង្រីកទីតាំង អភិបាលខេត្តកំពង់ឆ្នាំងទទួលបានព័ត៌មានលោកបញ្ជាឲ្យស្រុកចុះទៅបិទជាបន្ទាន់!!!

 

ខេត្តកំពង់ឆ្នាំង ៖ ប្រភពពីប្រជាពលរដ្ឋអោយដឹងថា មានក្រុមហ៊ុនដីឡូតិ៍មួយកន្លែងគ្មានស្លាកយីហោ និងគ្មានច្បាប់អនុញ្ញាត មានទីតាំងនៅកណ្តាលព្រៃ ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងកំពុងដាក់គ្រឿងចក្រសម្រុកឈូសឆាយយ៉ាងរំភើយ។


ប្រភពដដែលបន្តទៀតថា ទីតាំងដីឡូតិ៍ខាងលើមានទំហំជាង ៣0ហិកតា ក្នុងនោះមានប្លង់រឹងតែ ៥ហិកតាប៉ុណ្ណោះ ផុតពីនឹងគឺ ប្លង់ចេញដោយភូមិ/ ឃុំ ហើយប៉ុន្មានខែមុន ក្រុមការងារវាស់ទើបហ្នឹងចុះទៅវាស់វែង ប៉ុន្តែមិនទាន់ចេញប្លង់កម្មសិទ្ធិអោយនោះទេ បានន័យថាមិនទាន់មានប្លង់រឹង ហេតុអ្វីក្រុមហ៊ុនខាងលើ ហ៊ានបើកដំណើរការ លក់ដូរ បានយ៉ាងនេះ លោក សែម សារឿន មេឃុំទួលខ្ពស់ អះអាងថា ម្ចាស់ដីឡូតិ៍ខាងលើ មានឈ្មោះ ហុង ចេង ចំពោះច្បាប់លំលាប់អី លោកមិនដឹងទេ ប្រហែលជាខាងក្រុមហ៊ុ សុំទៅខាងលើហើយ ព្រោះឃើញចេញចូល រហូត។

ដោយឡែកលោក សូត្រ សង់ អភិបាលស្រុកទឹកផុស បញ្ជាក់ឲ្យដឹងថា លោកពុំបានដឹងរឿងនេះទេ ប៉ុន្តែម្ដុំនោះកាលពី បទបញ្ជា០១ របស់រាជរដ្ឋាភិបាល យើងមានចេញប័ណ្ណបានខ្លះហើយ គឺខ្លះអត់ ខ្លះមាន ចំពោះក្រុមហ៊ុនដីឡូតិ៍នោះគឺសុំច្បាប់តាមតែមាត់ មិនមានលិខិតអីនោះទេ ចំណុចទាំងនេះធ្វើឲ្យមហាជនងឿងឆ្ងល់ថា ក្រុមហ៊ុនដីឡូតិ៍ ក្នុងទំហំរាប់សិបហិចតា បែរជាអាជ្ញាធរឃុំ ទួលខ្ពស់ និង អាជ្ញាធរស្រុកទឹកផុសមិនដឹង បណ្ដែតបណ្ដោយ ឲ្យមានការរៀបចំពុះឡូតិ៍លក់ និងដាក់គ្រឿងចក្រ យ៉ាងគគ្រឹកគគ្រែង ផ្អើលព្រៃ ពង្រីកបានយ៉ាងរលូន បែជាចៅហ្វាយស្រុកឆ្លើយថាមិនដឹងទៅវិញ? ។

ទាក់ទិនករណីនេះ ក្រោយពីទទួលដំណឹងឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងទទួលបានព័ត៌មានភ្លាមលោក បានបញ្ជាអោយ លោក សូត្រ សង់ អភិបាលស្រុកចុះផ្អាក សកម្មភាពគ្រឿងចាក់ជាបន្ទាន់ និង ចាត់អោយលោក អភិបាលរងខេត្ត មួយរូប ដឹកនាំ មន្ត្រីជំនាញចុះពិនិត្យទីតាំងដីឡូតិ៍នោះ ប៉ុន្តែត្រូវលោក សូត្រ សង់ យកលេសបន្យាពេល។

មិនត្រឹមតែប៉ុណ្ណោះបើតាមប្រភពសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាទីតាំងដីឡូអត់ច្បាប់នោះបានយកឈ្មោះលោកឧត្តមសេនីយ៍ឯកមកប្រើដើម្បីជាប្រយោជន៍ថែមទៀតផង ប៉ុន្តែជាក់ស្ដែងបើតាមការឲ្យដឹងពីមនុស្សជំនិតរបស់លោកឧត្តមសេនីយ៍ឯក គឺបានបញ្ជាក់ច្បាស់ៗនៅព្រឹកថ្ងៃទី ០៤ខែធ្នូឆ្នាំ ២០២៥នេះថាគាត់លោកឧត្តមសេនីយ៍ឯកគាត់មិនជាប់ពាក់ព័ន្ធនិងករណីខាងលើនោះទេ។

error: Content is protected !!