ពោធិ៍សាត់ : នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១២ និង២៣នាទី ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ នៅចំណុចលើផ្លូវបេតុងមួយកន្លែងស្ថិតនៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
១.ឈ្មោះ តូច សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
២.ឈ្មោះ ថោង សីហា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
វត្ថុតាងដកហូតបានរួមមាន គ្រឿងញៀនIce ០៤កញ្ចប់ទម្ងន់៣៨៨.៧៨ក្រាម ,ជញ្ជីងសម្រាប់ថ្លឹង០១គ្រឿង ,ម៉ូតូ០១គ្រឿង ,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ,ឆាំសម្រាប់ចូកថ្នាំញៀនចំនួន០១ និងឆាំសម្រាប់ចូកថ្នាំញៀនចំនួន០១។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ថោង សីហា ក៏បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង០៥នាទី នៅចំណុចផ្លូវដីក្រហមស្ថិតនៅភូមិបរវង្ស សង្កាត់កចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានឈ្មោះ ហង្ស សុខជា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអូរថ្លូវ សង្កាត់ ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
វត្ថុតាងដកហូតរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៥កញ្ចប់ ទម្ងន់ ( ១,៤៩២.៥៦ក្រាម ) សាច់ថ្នាំសុទ្ធ ទូរស័ព្ទ ចំនួន ០១គ្រឿង ឧបករណ៍ជីកកប់ថ្នាំញៀន០១ និងម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់សមត្ថកិច្ចយើងកំពុងបន្តនីតិវិធី។

