ខេត្តកំពង់ឆ្នាំង ៖ គោយន្តកន្ត្រៃ កែច្នៃសណ្តោងរ៉ឺម៉ក មួយគ្រឿងម៉ាក KUBUTA(គូប៊ូតា) ពណ៌ ក្រហម កំពុងដឹកអុស ស្រាប់តែដាច់កង់ឆ្វេង បណ្តាលអោយក្រឡប់កណ្តាលថ្នល់ បណ្តាលអោយមានមនុស្សរបួសធ្ងន់២នាក់។ ករណីនេះនៅម៉ោង០៦និង៤៥នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ៩៦-៩៧ ស្ថិតក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចអោយដឹងថា ករណីគ្រោះថ្នាក់ចរណ៍ខាងលើបង្កឡើងដោយខ្លួនឯង គោយន្តកន្ត្រៃយ៍ កែច្នៃសណ្តោងរ៉ឺម៉ក ១គ្រឿងម៉ាក KUBUTA ពណ៌ ក្រហម( ដឹកអូស ) បើកបរដោយឈ្មោះ ថូ សុភ័ណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិក្នុង ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
និងមានអ្នករួមដំដំណើរម្នាក់ទៀតឈ្មោះ ខុន សុថៃ ភេទប្រុស អាយុ២១ រស់នៅភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ត្រូវជាបងប្អូនគ្នា) បើកពីទិសខាងជើងទៅទិសខាងត្បូង ។
លុះបើកមកដល់ចំណុចកើតហេតុខាងលើ.គោយន្តកន្ត្រៃយ៍ បានដាច់កង់ ខាងឆ្វេង ក្រឡាប់ បណ្ដាលឱ្យ រងររបួសទាំង ០២ នាក់ (ធ្ងន់) នឹងបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។ ដោយឡែកគោយន្តកែច្នៃ ១គ្រឿងខូចខាត(ធ្ងន់) បានយកមករក្សាទុកនៅកន្លែងសមត្ថកិច្ច ៕


