ខេត្តកំពង់ឆ្នាំង ៖ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី ព្រមានចាត់វិធានការច្បាប់ទៅលើជនណាដែលឈូសឆាយដីព្រៃតំបន់ហាមឃាត់ ដោយម្សិលមិញនេះក្រុមការងារចម្រុះបានចុះទៅទីតាំងដើម្បីកំណត់យាមការ ស្វែងរកមុខសញ្ញាដើម្បីរៀបចំ ចំណាត់ការតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ការអោយដឹងនេះនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីក្រុមការងារចម្រុះនៃគណៈឯកភាពស្រុកដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុក ចុះពិនិត្យការឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់២ មួយករណី នៅចំណុច ស្មោញ ស្ថិតនៅក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

ចំពោះកិច្ចការងារចុះពិនិត្យដល់ទីតាំងឈូសឆាយជាក់ស្ដែងឃើញថា ពិតជាមានការឈូសឆាយព្រៃលិចទឹក ស្ថិតនៅក្នុងតំបន់២ ចំណុចស្មាញ អស់ចំនួន ៥,៣៤ ហិកតាដើម្បីអោយជនដែលប្រព្រឹត្តមកទទួលខុសត្រូវចំពោះច្បាប់៕

