នាថ្ងៃ ទី ១២ ខែកុម្ភ: ឆ្នាំ២០២៦នេះ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានចុះតាមដានស្ថានភាពទឹក ស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
សូមបញ្ជាក់ថា មន្ទីរបានបើកបង្ហូរទឹកទម្លាក់ពីទំនប់ទី៥ ចាប់ពីថ្ងៃទី ០៨ ខែ កុម្ភ: ឆ្នាំ២០២៦ និងបានស្ទាក់តាមសំនង់កាត់ស្ទឹងដើម្បីទម្លាក់តាមប្រឡាយ អូរ ស្ទឹង ក្នុងការបំពេញបន្ថែមទឹកចុងរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋឃុំស្រែស្តុក ស្យា កញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
លោកអនុប្រធាន បានចុះតាមដានទឹកទៅដល់ភូមិសំរោង ឃុំកញ្ជរ ឃើញថា អាជ្ញាធរភូមិ ប្រជាកសិករបានសហការគ្នាយកទឹកពីស្ទឹងដោយបង្ហូរ បូម ស្ទាក់ និងបូមដោយប្រើប្រាស់សូឡា សម្រាប់ស្រោចស្រពស្រូវប្រាំង(ចុងរដូវប្រមូលផល) ចំនួនប្រមាណជាង ២០០ហិកតា និងទុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ៕ ប្រភព និងរូបភាព៖ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តពោធិសាត់


