ក្រុមការងារក្រសួងបានចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់សំណង់បេតុងការពារច្រាំងស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

 

នាថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់សំណង់បេតុងការពារច្រាំងតាមបណ្តោយស្ទឹងសែន ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងនេះ ដែលមិនត្រឹមតែបម្រើឱ្យការងារការពារការបាក់ច្រាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពក្រុងស្ទឹងសែន ឱ្យស័ក្តិសមជាអត្តសញ្ញាណដ៏វិសេសវិសាលរបស់ខេត្តកំពង់ធំ ។


ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនសាងសង់ និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ដោយប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេស និងនិយាមដែលបានកំណត់ឱ្យបានដាច់ខាត ព្រមទាំងរឹតបន្តឹងវិធានការសុវត្ថិភាពនៅការដ្ឋាន ដើម្បីធានាឱ្យសំណង់វិស្វកម្មនេះផ្ដល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព និងយូរអង្វែង សម្រាប់បម្រើដល់ប្រយោជន៍សាធារណៈ៕

error: Content is protected !!