បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនខ្វះកាប្រុងប្រយ័ត្នបណ្ដាលឱ្យបុកនិងរថយន្តធ្វើរអោយរងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង÷នៅល្ងាចថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៦ នៅចំណុចមុខផ្សារពង្រស្ថិតនៅក្នុងឃុំពង្រស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តស្ទូចបណ្ដាលឲ្យបុរសអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់។

 

👉យោងតាមការបញ្ជាក់របស់សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បានបញ្ជាក់ថា នៅម៉ោងជាង ៦ល្ងាចថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៦មានម៉ូតូមួយគ្រឿងធ្វើដំណើរពីទិសខាងត្បូង ទៅទិសជើងមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនមុខផ្សារពង្រ ម៉ូតូក៏បានឆ្លងផ្លូវមិនប្រយ័ត្នក៏បានទៅបុកជាមួយរថយន្តស្ទូចកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់។


ម៉ូតូដែលជិះបត់ឆ្លងផ្លូវទៅបុកនិងរថយន្តនោះម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១JG 4964 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។ចំណែករថយន្តស្ទូចដែលត្រូវម៉ូតូជិះចូលពាក់ស្លាកលេខភ្នំពេញ ៣D ៣៦០៥ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដឹកយកទៅសង្គ្រោះចំណែកវត្ថុតាងមានរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។

 

 

error: Content is protected !!