ខេត្តកំពង់ឆ្នាំង ៖ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំ នឹងកម្លាំងយោធា(ង៧០) ប្រតិបត្តិការឆ្មក់ និងបង្ក្រាបបទល្មើសនេសាទដោយប្រើឩបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ និងរឹបអូសទូកជាច្រើនគ្រឿង កិច្ចការងារនេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានសកម្មភាពបទល្មើសប្រើឩបករណ៍ឆក់ត្រី នៅចំណុចទីតាំងខាងលើ សមត្ថកិច្ចបានឆ្មក់ចូលបង្ក្រាបភ្លាមៗ ក្នុងពេលប្រតិបត្តិការ ជនល្មើសមួយចំនួនបានរត់គេចខ្លួន ក្នុងនោះឃាត់ខ្លួនបាន២នាក់ និង រឹបអូសទូកបានចំនួន៨គ្រឿង , អាំងវែទ័រឆក់ ចំនួន ០៣ គ្រឿង (ឆក់ត្រជាក់ចំនួន ០១ និង ឆក់ក្តៅចំនួន ០២ គ្រឿង) , អាគុយ ចំនួន ០៤ គ្រឿង , ដងឆក់ ចំនួន ០១ គូ , កន្ត្រងដួសត្រីមានភ្ជាប់ខ្សែភ្លើង ចំនួន ០១, និង ខ្សែភ្លើងប្រវែង ៥ ម៉ែត្រ ។

បច្ចុប្បន្នទូកចំនួន៤ គ្រឿង យករក្សាទុកនៅសឹករង និង ៤គ្រឿងទៀត នៅង៧០ ។ ដោយឡែកមនុស្ស២នាក់ បានធ្វើការអប់រំណែនាំឲ្យឈប់ប្រព្រឹត្តប្រើប្រាស់ឧបករណ៍ដែលផ្ទុយពីច្បាប់ជលផលហាមឃាត់ និងឱ្យវិលត្រឡប់ទៅផ្ទះវិញ៕

