គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ១៩%ហើយ នេះជា គម្រោងយុទ្ធសាស្ត្រមួយក្នុងការគ្រប់គ្រងប្រភពទឹក

 

នៅ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយលទ្ធផលការងារសរុបសម្រេចបានប្រមាណ ១៩%។


សូមជម្រាថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺជាគម្រោងយុទ្ធសាស្ត្រមួយក្នុងការគ្រប់គ្រងប្រភពទឹក ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលត្រូវអនុវត្តរួមមាន៖ ការសាងសង់តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង សំណង់ទ្វារទឹក ១កន្លែង អគារគ្រប់គ្រង ១កន្លែង ព្រមទាំងការស្ថាបនាផ្លូវចូលទីតាំងគម្រោងប្រវែង ១៣គីឡូម៉ែត្រ អមដោយសំណង់លូដោះទឹកមួយចំនួនតាមបណ្តោយផ្លូវ៕ ប្រភព និងរូបភាព៖ក្រសួងធនធានទឹក និងឧត្តុនិយម

error: Content is protected !!