សមត្ថកិច្ចឃាត់ខ្លួនជនបរទេសក្នុងផ្ទះសំណាក់មួយកន្លែងឃាត់ខ្លួនមនុស្សជាង៥០នាក់ ពាក់ព័ន្ធករណី Online Scam

 

ភ្នំពេញ: កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងផ្ទះសំណាក់មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លូនជនបរទេសជាង៥០នាក់។ ការបង្ក្រាបនេះ នៅវេលាម៉ោងប្រមាណជាង ៩យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

ការបង្ក្រាបនេះ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់ជនបរទេសជាង ៥០នាក់ និងដកហូតសម្ភារជាច្រើនទៀតដែលបម្រើឲ្យការប្រព្រឹត្តនៃបទល្មើសមួយនេះដើម្បីបន្តនិតិវិធីច្បាប់។

 

error: Content is protected !!