ផ្ទះមួយខ្នងនៅស្រុករលាប្អៀរ ត្រូវបានអគ្គិភ័យឆាបឆេះ រួមទាំងទ្រព្យសម្បត្តិមួយចំនួន រងការខូខាត

 

ខេត្តកំពង់ឆ្នាំង ៖ មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងទាំងស្រុង ម៉ូតូ១គ្រឿង និងសម្ភារៈជាច្រើនទៀត ។ ករណីអគ្គិភ័យនេះនៅវេលាម៉ោង០៩ និង ០០នាទីព្រឹក ថ្ងៃទី០៩  ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ តាវ៉ាក ឃុំ ព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចអោយដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ហុយ សុខ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ បុគ្គលិករោងចក្រ និងប្រពន្ធឈ្មោះ ទិត្យ សារុំ មុខរបរ បុគ្គលិករោងចក្រ ជនជាតិ ខ្មែរ សញ្ចាតិ ខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ សម្ភារខូចខាតរួមមាន ៖ ផ្ទះទំហំទទឹង០៨ម៉ែត្រ និងបណ្តោយ០៩ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងក្ដារ រនាបក្ដារ ប្រក់ក្បឿង , ម៉ូតូ ម៉ាកហុងដា SCOOPYចំនួន  ០១ គ្រឿង , រទេះ ០១ គ្រឿង , ទូរដាក់សម្លៀកបំពាក់ ចំនួន ០១ គ្រឿង , ទូរទស្សន៍ ចំនួន ០១ គ្រឿង  , ស្រូវចំនួន ០២ តោន , និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។ ករណីខាងលើនេះមិនមានបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ មូលហេតុ :

 

ក្រោយពីទទួលបានពត៌មាន កម្លាំងនិងរថយន្ដការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ចំនួន ០៣ គ្រឿង ,កម្លាំងនិងរថយន្ដអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ០១ គ្រឿង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលប្រជាការពារ និងប្រជាពលរដ្ឋចូលរួមជួយពន្លត់ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្តទើបរលត់ទាំងស្រុង នៅវេលាម៉ោង ០៩ និង ៥០ នាទី ៕

 

error: Content is protected !!