សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះណែនាំដល់ម្ចាស់ជលយានយន្ត និងប្រជាពលរដ្ឋ អោយយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវទឹក

ខេត្តកំពង់ឆ្នាំង ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាតស្នងការនគរបាលខេត្តកំពង់ឆ្នាំងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះល្បាតត្រួតពិនិត្យ,ធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តដែលធ្វើចរាចរណ៍លើផ្លូវទឹក និងប្រជាពលរដ្ឋអោយយល់ដឹងពីច្បាប់ ដើម្បី បញ្ជៀសគ្រោះថ្នាក់ចរា ចរណ៍ផ្លូវទឹក ។

កិច្ចការងារនេះនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុច ភូមិកណ្ដាល , ភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាលទ្ធផលបានផ្សព្វផ្សាយអប់រំណែនាំដូចខាងក្រោម ៖១.មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង / ២.ហាមក្មេងមិនទាន់គ្រប់អាយុក្រោម ១៥ ឆ្នាំបើកបរជលយានយន្ត / ៣.មិនត្រូវបើកបរជលយានយន្តមានល្បឿនលឿនក្នុងទីប្រជុំជន / ៤.គ្រប់ជលយានយន្តធ្វើចរាចរណ៍តាមផ្លូវទឹកត្រូវបើកបរប្រកាន់ស្ដាំជានិច្ច / ៥.គ្រប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ត្រូវបំពាក់ភ្លើងហ្វាបំភ្លឺនៅពេលយប់ / ៦.មិនត្រូវដាក់សម្ភារ: រឺ ទំនិញផ្សេងៗនិងមនុស្សលើសចំណុះ / ៧.មុនចេញដំណើរម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ ,ម៉ាស៊ីនបូមទឹក,បំពង់ពន្លត់អគ្គីភ័យដាក់ តាមកាណូត,ថ្នោលសម្រាប់ដោល និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពទាំងអស់គ្នា / ៨.គ្រប់អាជីវករដែលលក់ដូរនៅលើទូកតាមមាត់ច្រាំងទន្លេត្រូវជួយសំអាតអនាម័យឲ្យបានស្អាត់៕

 

error: Content is protected !!