សមត្ថកិច្ចចុះអធិការកិច្ច ទីតាំងលក់ជី-ថ្នាំកសិកម្ម ចំនួន៧ដេប៉ូ នៅក្រុងកំពង់ឆ្នាំង

 

ខេត្តកំបង់ឆ្នាំង ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុង សុម៉ាលី ប្រធានស្តីទីការិយាល័យនីតិកម្មកសិកម្ម និងសហការី បានចុះអធិការកិច្ចទីតាំងលក់ជី-ថ្នាំកសិកម្មនៅក្រុងកំពង់ឆ្នាំង បានចំនួន០៧ដេប៉ូ ក្នុងកិច្ចការងារនេះក្រុមការងារនីតិកម្មកសិកម្ម បានណែនាំ អោយម្ចាស់ដេប៉ូជាច្រើនចំណុចរួមមាន ម្ចាស់ដេប៉ូទាំង អស់ត្រូវប្រឹក្សា និងផ្តល់បច្ចេកទេសស្តីពីការប្រើប្រាស់ថ្នាំ និងជីកសិកម្មអោយបានច្បាស់លាស់ដល់កសិករដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្តិភាពក្នុងការប្រើប្រាស់គីមីកសិកម្ម។


– បានណែនាំដេប៉ូមុនយកថ្នាំកសិកម្ម និងជីកសិកម្មពីក្រុមហ៊ុនណាមួយមកដាក់លក់ត្រូវពិនិត្យមើលបញ្ជិកា និងសុពលភាពប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីការពារបាននូវផលប្រយោជន៍ទាំងអ្នកលក់និងអ្នកប្រើប្រាស់។
-បានណែនាំដេប៉ូ ពីវិធានការសុវត្ថិភាព របៀបតាំងលក់ របៀបទុកដាក់ថ្នាំកសិកម្ម និងជីកសិកម្មឲ្យបានត្រឹមត្រូវ។
-និង ជម្រុញអាជីវកររៀបចំឯកសារភ្ជាប់ ដើម្បីស្នើសុំធ្វើលិខិតអនុញ្ញាតលក់ជីថ្នាំកសិកម្មនៅអង្គភាពច្រកចេញចូលតែមួយខេត្ត ។

ក្រោយពីទទួលបានការណែនាំ ម្ចាស់ដេប៉ូទាំងអស់ ឯកភាព និងយល់ព្រមអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច ដើម្បីជាប្រយោជន៍រួមជាពិសេសកសិករយកទៅប្រើប្រាស់ប្រកដដោយប្រសិទ្ធិភាព និងទទួលបានទិន្នផលខ្ពស់៕

error: Content is protected !!