លោកឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាត់ក្រុមការងារនាំយកកំណោយសប្បុរសធម៌ ចែកជូនចាស់ជរានៅស្រុកជលគិរី!!!

 

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2026 លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំជលសា បានចាត់ឱ្យលោកគង់ សុភិន អនុប្រធាននិងសមាជិកក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានឃុំជលសា ស្រុកជលគិរី បានចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយជនចាស់ជរាដែលមានជីវភាពទីទាល់ក្រ នៅក្នុងមូលដ្ឋានភូមិកំពុងបាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ចំនួន03គ្រួសារ ។

 

ក្នុងកិច្ចការងារនេះបានចែកជូនសម្ភារៈបរិភោគមួយចំនួនរួមមាន ៖
១.អង្ករចំនួន 22 គីឡូ
២.មីជាតិចំនួន01កេះ
៣.ទឹកត្រីចំនួន01យួរ
៤.ទឹកសុីអុីវចំនួន01យួរ
៥.ទឹកបរិសុទ្ធចំនួន 15 យួរ
៦.ត្រីខចំនួនមួយ01
៧.និងថវិកាចំនួន 5 ម៉ឺនរៀល ។

error: Content is protected !!