សាខា ប.ស.ស. ខេត្តតាកែវ បន្តផ្សព្វផ្សាយពីគោលការណ៍ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស!!!

 

តាកែវ៖ នាព្រឹកថ្ងៃ ច័ន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តតាកែវ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម» ក្រោមអធិបតីភាព លោក កឹម ចណ្ណារិទ្ធ ប្រធានសាខា ប.ស.ស. ខេត្តតាកែវ។

ពិធីនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាខា ប.ស.ស. ខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក ឯក ពុទ្ធិ អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងសិក្ខាកាមជា បុគ្គលិក អ្នកគ្រប់គ្រងរដ្ឋបាល និងតំណាងកម្មករនិយោជិត នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ទូទាំងខេត្ត សរុបប្រមាណជាង ១០០នាក់។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងដល់និយោជក កម្មករនិយោជិត និងពលរដ្ឋអំពីកាតព្វកិច្ច ច្បាប់ និងសិទ្ធិទទួលបានការគាំពារសង្គមពីបេឡាជាតិសន្តិសុខសង្គម ដែលហៅកាត់ថា (ប.ស.ស.)។