កំពង់ឆ្នាំង ÷ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ធមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ធាភិបាលចុះមូលដ្ធានខេត្តកំពង់ឆ្នាំង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២រួមជាមួយប្រជាពលរដ្ឋ និង ពុទ្ធិបរិស័ទ នៅវត្តត្រពាំងស្នោរ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

និង មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ធានខេត្ត អាជ្ញាធរស្រុក ឃុំ និង ប្រជាពុទ្ធបរិស័ទជាច្រើនផងដែរ។

នាព្រឹកថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០២៥ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុនអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ ដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំ ដែលបងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ
ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តានរួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុនទេសរដ្ឋមន្ត្រីអមឯកឧត្តមស៊ុន សុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមសុីវ រុនប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវកែ ចាន់មុន្នីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងព្រមទាំងមន្ត្រីក្រោមឱវាទបានប្រគេនស្លាដក់ រួមទាំងអង្ករ២០០គីឡូ មី៥កេះ ទឹកក្រួច៥កេះ ទឹកសុទ្ធ៥កេះ ទឹកសុីអុីវ៦យួ ទឹកត្រី៦យួ សៀង៦យួ ព្រមទាំងបច្ច័ ដល់ព្រះសង្ឃ២១ អង្គព្រះគ្រូចៅអធិការវត្ត២០មុឺនរៀលព្រះសង្ឃ 20 អង្គក្នុងមួយអង្គ៥ម៉ឺនរៀលបច្ច័យសម្រាប់កសាងរបងវត្តចំនួន១០លានរៀលនិងនមស្ការ ព្រះរតនត្រ័យ សមាទានសីល រាប់បាត បង្សុកូល។

ជាកិច្ចបញ្ចប់ពិធីបុណ្យទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធអភិបាលខេត្ត ឯកឧត្តមស៊ីវ រុនប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវកែ ចាន់មុន្នីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងសហការី បានចែកទានដល់ពុទ្ធបរិស័ទចំនួន ២០០នាក់ក្នុងម្នាក់ៗ១មុឺរៀល
ពិធីបុណ្យកាន់បិណ្ឌនេះ ធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធមន្ត្រីរាជការដែលបានចែកឋានទៅកាន់បរលោក និងសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែល បានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅសមរភូមិមុខ ព្រមទាំងញាតិទាំង ៧សណ្តាន និងតំណ ញាតិច្រើនមហាកប្បនោះផងដែរ។

