កំពង់ឆ្នាំង ÷ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងក្រុមគ្រួសាបាននាំយកទេយ្យវត្ថុ និងចង្ហាន់ទៅវេប្រគេនព្រះសង្ឃ គង់នៅវត្តខេមវន្ត ហៅវត្តខ្សាម ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នាក្នុងឱកាសនោះផងដែលោកជំទាវបានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីជនទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។

ពិធីបុណ្យកាន់បិណ្ឌនេះ ធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធដែលបានចែកឋានទៅកាន់បរលោក និងសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែល បានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅសមរភូមិមុខ ព្រមទាំងញាតិទាំង ៧សណ្តាន និងតំណ ញាតិច្រើនមហាកប្បនោះផងដែរ។

