ជនដៃដល់ឈ្មោះ អ៊ុ វុទ្ធី ភេទប្រុស ដែលបានបាញ់ បណ្តាលឲ្យស្លាប់មនុស្សចំនួន ០៣នាក់ (ប្រុស ០១) និងរងរបួសធ្ងន់ ០១នាក់ ចំណែកស្ត្រី អ្នក នាំ.ភ្លើង ឈ្មោះ អឿ ចាន់ធី ត្រូវត្រូវបានសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ។ជាមួយសមត្ថកិច្ចខេត្តកំពតបានធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី 21 ខែកញ្ញាឆ្នាំ 2025 នេះបានហើយ។

ចំណែកស្ត្រីដែលត្រូវជាប្រពន្ធជនដៃដល់ ជាអ្នកខលហៅ ប្តី មកបាញ់ប្រហារ បច្ចុប្បន្ន ស្ត្រីរូបនោះ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំចំពោះករណីនេះបានកើតឡើង កាលពី វេលាម៉ោង ២០:៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនាំយកមកសួននាំដើម្បីកសាងសុំរំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

