នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងកំណត់ទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ មានការចូលរួមយ៉ាងកុះករពីសំណាក់ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចំណុះឱ្យមន្ទីរ អង្គប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
ការវាយតម្លៃសមិទ្ធផល៖ ពិនិត្យ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងខែសីហា កន្លងមកលើគ្រប់វិស័យពាក់ព័ន្ធ។

ការដោះស្រាយបញ្ហាប្រឈម៖ លើកយកនូវបញ្ហា និងប្រឈមនានាដែលបានជួបប្រទះក្នុងពេលអនុវត្តភារកិច្ចមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងបង្កើនប្រសិទ្ធភាពការងារ។

ការកំណត់ទិសដៅបន្ត៖ ដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងារជាក់ស្តែងសម្រាប់ខែកញ្ញា និងខែបន្តបន្ទាប់ ដើម្បីធានាបាននូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ។

