ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ដើម្បីពិភាក្សា និងអនុម័តការងារសំខាន់ៗ!!!

 

​កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈការងារសំខាន់ៗក្នុងខេត្ត។
​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ឈឹម វុទ្ធា អភិបាលរងខេត្ត (តំណាងរដ្ឋបាលខេត្ត)។

​សមាសភាពចូលរួម​ថ្នាក់ដឹកនាំខេត្ត ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត
​មន្ត្រីរដ្ឋបាល៖ នាយករងរដ្ឋបាលសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត
​អាជ្ញាធរមូលដ្ឋាន៖ អភិបាល អភិបាលរងនៃក្រុង-ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។


​កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងប្រមូលធាតុចូល និងមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំងឲ្យកាន់តែមានភាពរីកចម្រើន៕

error: Content is protected !!