ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីបូជាសពលោក យឹម សុក្ខារិន ភ្នាក់ងារទូរទស្សន៍ប៉ុស្តិលេខ៥

 

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង តំណាងឯក ឧត្តមស៊ុនសុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូល រួមប្រទានភ្លើងក្នុងពិធីបុណ្យបូជាសពលោ ក យឹម សុក្ខារិន ភ្នាក់ងារទូរទស្សន៍ប៉ុស្តិលេខ៥ ប្រចាំខេត្តកំពង់ឆ្នាំង ដែលប្រារព្វធ្វើ នៅវត្តទេពធីតារាម ក្នុងសង្កាត់ផ្សារ ឆ្នាំង ក្រុងកំពង់ឆ្នាំង ។


.នៅក្នុងពិធីបុណ្យនេះ ឯកឧត្តម ស៊ីវ រុនបានមានប្រសាសន៍ថា ទាំងមនុស្សនិងសត្វលោកនៅក្នុងវាលវត្តសង្សានេះការកើតចាស់ឈឺស្លាប់ជារឿងធម្មតាគ្មានបុគ្គ លណាមួយ សត្វលោកណាមួយអាចជៀ សផុតពីសេចក្តីស្លាប់បានឡើយ គ្រាន់តែមុនឬក្រោយគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែយើងមិនអាចដឹងថាស្លាប់ទៅបានកើតនៅក្នុងភពណាមួយនោះឡើយ មានឋាននរក ឋានកណ្ដាល និងឋានសួគ៌ ។


ដូចនេះយើងគ្រប់រូបត្រូវនាំគ្នាធ្វើអំពើល្អនៅក្នុងសង្គមជាតិ ជួយយកអាសារគ្នាជួ យសង្គ្រោះគ្នាពេលមានទុក្ខលំបាក ជួយអធ្យាស្រ័យឲ្យគ្នាពេលមានកំហុសឆ្គង សាមគ្គីគ្នាក្នុងការងារនិងក្នុងការប្រកប មុខរបររស់នៅ ដើម្បីកសាងបុណ្យជាកុ សល ពេលស្លាប់ទៅបានចាប់កំណើតក្នុងសុគតិភព ដែលជាភពដ៏ប្រសើរ ។

ព្រោះ ថាពេលស្លាប់ទៅយើងពុំអាចយកទ្រព្យសម្បត្តិអ្វីៗទាំងអស់ដែលយើងមានទៅ តាមខ្លួនបាននោះឡើយ ។
សូមបញ្ជាក់ថា ពិធីបូជាសពលោកយឹមសុក្ខារិន ក៏មានការអញ្ជើញចូលរួមពី លោក ឈាង វណ្ណ:ប្រធានស្តីទីមន្ទីរព័ត៌ មានខេត្តកំពង់ឆ្នាំង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្ប ទាខេត្ត លោកអភិបាលរងក្រុងកំពង់ឆ្នាំង មន្ត្រីរាជការជុំវិញខេត្ត អាជ្ញាធរក្រុង។

សង្កា ត់ និងអ្នកសារព័ត៌មាននៅក្នុងខេត្ លោក យាយជីតាជី ពុទ្ធបរិស័ទចំណុះជើងវត្តនិង ក្រុមគ្រួសារសាច់ញាតិរបស់សពជាច្រើនរូបផងដែរ ។

error: Content is protected !!