រដ្ឋបាលស្រុករលាប្អៀរបានដឹកនាំមន្ត្រីរាជការនិងរដ្ឋបាលឃុំទាំង១៤ក្នុងស្រុករលាប្អៀរអញ្ជើញចូលរួមពធីបុណ្យសពលោកញ៉ែមសារ៉ាត់អតីតអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកសោម វឺន ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរ និងលោក សេង វិចិត្រអភិបាលស្រុករលាប្អៀរ បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកលាប្អៀរ និងរដ្ឋបាលឃុំទាំង ១៤ អញ្ជើញចូលរួមពិធីបុណ្យសព លោក ញ៉ែម សាវ៉ាត អតីតអនុប្រធានមន្ទើរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដែលត្រូវជាឪពុក លោកស្រី ញ៉ែម សុភី ជំទប់ទី១ ឃុំភ្នំក្រាំងដីមាស ដែលបានទទួលមរណៈភាព នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង១២ និង ៤៣ នាទីរសៀល ក្នុងជន្មាយុ ៧២ឆ្នាំដោយរោគាពាធ។

ពិធីបុណ្យសពប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ដែលមានទីតាំងភូមិស្មែត ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក បានអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងរំលែកមរណៈទុក្ខដ៍ក្រៀមក្រំ ព្រមទាំង បានយកសម្ភារៈមួយចំនួន មាន អង្ករចំនួន៩០គីឡូក្រាម ទឹកបរិសុទ្ធចំនួន៣កេះ មីចំនួន៣កេះ ថវិកាចំនួន ១.៣៥០.០០០រៀល ដើម្បីចូលរួមពិធីបុណ្យផងដែរ។

error: Content is protected !!