សមត្ថកិច្ចចុះពិនិត្យក្លឹបមួយកន្លែង បន្ទាប់ពី បង្កសំឡេងរំខានប្រជាពលរដ្

 

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បានធ្វើការចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មក្លឹបកន្សាន្ត មួយកន្លែងដែលមានយីហោ Top .Z . ដែលមានទីតាំងស្ថិតនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

កិច្ចការងារនេះដឹកនាំដោយលោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង និងជាមន្ត្រីអធិការកិច្ច សហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាក្លឹបមួយកន្លែងនេះបង្កសំឡេងរំខានចេញមកខាងក្រៅ ប៉ះពាល់ដល់ការទទួលទានដំណេកប្រជាពលរដ្ឋនៅពេលយប់។

លោក នូ ផល្គុន អនុប្រធានទេសចរណ៍បញ្ជាក់ឲ្យដឹងថា ក្រោយពីក្រុមការងារចម្រុះ ចុះពិនិត្យជាក់ស្ដែង លោកហ៊ួន សុវណ្ណឌី ជាអ្នកគ្រប់គ្រងក្លឹបកំសាន្តខាងលើបានរៀបរាប់ថា ៖ ទីតាំងនេះមានបុគ្គលិកសរុប 13 នាក់ ក្នុងនោះស្រីបីនាក់ និងបានបង្ហាញអាជ្ញាប័ណ្ណចេញដោយរដ្ឋបាលស្រុករលាប្អៀរ នៅថ្ងៃទី 8 ខែតុលា ឆ្នាំ 2025 ដែលជាប្រភេទអាជីវកម្មស្នើសុំ បើកភោជនីយដ្ឋាននិងអាហារដ្ឋាន ។

ក្នុងកិច្ចការងារនេះអាជ្ញាធរតម្រូវឲ្យម្ចាស់អាជីវកម្មក្លឹបកំសាន្តខាងលើ ទី១. តម្រូវឲ្យប្ដូរអាជ្ញាប័ណ្ណ បើកជាក្លឹប។
ទី២.ត្រូវបំពាក់ស្នោតទប់សំឡេងចេញក្រៅ (កុំឱ្យមានសំឡេងរំខានចេញក្រៅ)។
ទី៣. ទ្វារចេញចូលត្រូវមានស្នោទប់សំឡេងពីរជាន់(ទ្វារសុវត្ថិភាព)។
និងទី ៤. រក្សាអនាម័យ បន្ទប់ទឹក និងជួយរក្សាសណ្ដាប់ធ្នាប់កុំឲ្យប៉ះពាល់ផ្លូវសាធារណៈ។

error: Content is protected !!