រដ្ឋបាលខេត្តបន្ទាយមានជ័យនាំអំណោយជូនជនភៀសសឹក មកពីភូមិព្រៃចាន់ទាំងយប់ ចំណែកប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលរងរបួស៣រូបត្រូវបានជួយសង្គ្រោះបានជោគជ័យនៅវេលាម៉ោង១១យប់ ១២ វិច្ឆិកា ២០២៥ ជនភៀសសឹក ពីភូមិព្រៃចាន់ បានទទួលអំណោយពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្រោមការយកចិត្តដាក់ខ្ពស់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ចំណែកប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលរងរបួស ៣រូប ដោយការបាញ់ប្រហាររបស់ទាហានថៃ នៅភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានវះកាត់ជួយសង្រ្គោះរួចផុតអាយុជីវិតដោយជោគជ័យទាំងអស់ នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។ ប្រភព និងរូបភាព៖នាយកដ្ឋានព័ត៌មាន

