ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៥០គ្រួសារ នៅឃុំផ្លូវទូក ទទួលបានអំណោយពីក្រុមការងារថ្នាក់ខេត្ត

 

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេ ចំនួន១៥០គ្រួសារ រស់នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបាននូវការយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ និងទទួលបានអំណោយ សប្បុរសធម៌ ពីក្រុមការងារថ្នាក់ខេត្ត។

ការចែកជូនអំណោយនេះនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ប្រាក់ យីកាន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងកងកម្លាំងទាំរ៣ ក្រុមការងារអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋជាច្រើនរូប លោក ប្រាក់ យីកាន អាជ្ញាធរតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាកម៉្យាងទៀត ទីណាដែលជួបទុក្ខលំបាក ទីនោះនឹងមានក្រុមការងាររបស់ខេត្ត ឲ្យចុះទៅជួបប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី ចូលរួម ជួយសង្គ្រោះ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយជាពិសេស រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានូវសន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំង និង ដោះស្រាយបញ្ហាប្រឈម ពីគ្រោះទឹកជំនន់ និង បញ្ហាប្រឈមផ្សេងទៀតរបស់ប្រជាពលរដ្ឋសូមមផ្តាំផ្ញើប្រជាពរដ្ឋ ត្រូវរៀនរស់ និងទទួលយកកាលៈទេសៈនេះ ត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត ចូលរួមថែរក្សាបរិស្ថាន និង ការពារខ្លួនពីជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដែលបង្កឡើងដោយសត្វមូស ត្រូវនាំគ្នាគេងក្នុងមុងជាប្រចាំ និងបំផ្លាញជម្រកសត្វមូស រស់នៅក្នុងទឹកដក់ ក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកដូង សំបកកំប៉ុងជាដើម។

គួរបញ្ជាក់ផងដែរការចែកជូនអំណោយនៅពេលនេះ ជាដំណាក់កាលទី២ហើយ ក្នុងនោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ទាំង១៥០គ្រួសារ ទទួលបានក្នុង១គ្រួសារ ទទួលបានស្បៀងអាហារ និង ថវិកាមួយចំនួន ជាអំណោយពីក្រុមការងារថ្នាក់ខេត្ត៕

 

 

error: Content is protected !!