គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២ គ្រឿង និងម៉ូតូ ១ គ្រឿង លើផ្លូវជាតិលេខ 33 ត្រង់រង្វង់មូលជោកអំបិល

កែប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅវេលាម៉ោង ៧:០០ យប់ ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅលើកំណាត់ផ្លូវជាតិលេខ 33 ត្រង់ចំណុចរង្វង់មូលជោកអំបិល ស្ថិតក្នុងភូមិភ្នំលាវ ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។


ហេតុការណ៍នេះបានបង្កឡើងរវាងរថយន្ត ៣ គ្រឿង និងម៉ូតូ ១ គ្រឿង បណ្ដាលឲ្យខូចខាតយានយន្តយ៉ាងដំណំ
ដំណើររឿងនៃហេតុការណ៍
យោងតាមប្រភពពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿង ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2A-0747 ធ្វើដំណើរមកពីទិសខាងកើត។


លុះមកដល់ចំណុចកើតហេតុ (រង្វង់មូលជោកអំបិល) រថយន្តហាយឡែនឌ័រនេះ បានបុកជាមួយនឹងម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 1C-1983 ដែលកំពុងឈប់នៅអែបខាងស្ដាំដៃក្រោយពីបុកម៉ូតូ រថយន្តហាយឡែនឌ័របានរ៉េចង្កូតឆ្លងទៅផ្លូម្ខាងទៀតបន្ទាប់មក ក៏បានបុកពេញទំហឹងជាមួយរថយន្តមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពាក់ស្លាកលេខ កំពត 2C-5004 ការខូចខាត


ការបុកគ្នានេះ បានបណ្ដាលឲ្យរថយន្តទាំងពីរ (ហាយឡែនឌ័រ និងរថយន្តស្លាកលេខកំពត) រងការខូចខាតផ្ទៃខាងមុខយ៉ាងដំណំស្ទើរទាំងស្រុង ខណៈម៉ូតូក៏រងការខូចខាតផងដែរ។ មិនមានព័ត៌មានលម្អិតពីចំនួន ឬសភាពអ្នករងរបួសនៅឡើយទេ ប៉ុន្តែការខូចខាតលើសម្ភារៈមានលក្ខណៈធ្ងន់ធ្ងរបច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះទៅដល់ទីតាំងកើតហេតុ ដើម្បីវាស់វែង ត្រួតពិនិត្យ និងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍នេះ តាមនីតិវិធីច្បាប់។

error: Content is protected !!