ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខឈ្មោះ អ៊ឹម សុភារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានអាស័យដ្ឋានក្នុងភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បម្រើការនៅកងអនុសេនាធំបញ្ជូនសារ ឈរជើងនៅទិសប្រាសាទព្រះវិហារ ដែលបានត្រូវផ្សែងពុលកម្លុងពេលយោធាថៃឈ្លានពានកម្ពុជា ដែលកំពុងសម្រាកព្យាបាលជម្ងឺរលាកសួត នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។

លោក អភិបាលស្រុកសាមគ្គីមានជ័យ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដែរ ជាមួយគ្នានេះ បាននាំយកអំណោយរបស់ឯកឧត្តមអភិបាលខេត្តទៅសួរសុខទុក្ខផងដែរ ដោយក្នុងនោះរួមមាន ផ្លែឈើ ចំនួន១កន្ត្រក និងថវិកាមួយចំនួនផងដែរ។

