សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទ និង កាប់បំផ្លាញចោលនៅនឹងកន្លែង ប្រវែងជាង២ពាន់ម៉ែត្រ ក្នុងស្រុកជលគីរី

 

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុង បំផ្លាញចោល ជាច្រើនទីតាំង ។

ប្រតិបត្តិការនេះដឹកនាំដោយ លោកតាត សីហាក់ នាយរងខណ្ឌរដ្ឋបាលជលផល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចអន្លង់អក ក្លែងក្រូច ក្នុងភូមិសាស្ត្រ ឃុំជលសារ ស្រុកជលគីរី ជាលទ្ធផលបង្ក្រាបបាន របាំងស្បៃមុងចំនួន៧របាំង មានប្រវែងសរុប២០៥០ ម៉ែត្រ , លបលូស្បៃមុង១៤មាត់ ,បង្គោលចំនួន៨០០ដើម , ចាក់លែងកូនត្រីចម្រុះក្នុងបឹងធម្មជាតិវិញ ចំនួន៨០ គីឡូក្រាម  ចំពោះរបាំងស្បៃមុងទាំងអស់ដែលបង្ក្រាបបាន ត្រូវសមត្ថកិច្ចកាប់បំផ្លាញចោលនៅនឹងកន្លែង ។

លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បទល្មើសនេសាទដែលនៅសល់ទាំងប៉ុន្មាន លោកបានបញ្ជារឲ្យនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងនាយសង្កាត់ពាក់ព័ន្ធទាំងអស់ត្រូវបន្តចុះបង្ក្រាប មិនលើកលែងឡើយ គួរបញ្ជាក់ផងដែរក្នុងប្រតិបត្តិការនេះ ប្រើប្រាស់កម្លាំងចម្រុះ សរុប៣៣នាក់ និង មធ្យោបាយទូកបាលាស្មាច់ចំនួន ១០ គ្រឿង ៕

error: Content is protected !!