ឃាត់ខ្លួនបុរសម្នាក់មកសួរនាំ ខណៈស្នងការខេត្តប្រកាសរកមនុស្ស២នាក់ទៀត ដែលសង្ស័យពាក់ព័ន្ធករណីចាប់មនុស្សចូលឡាន ហើយកំពុងរត់គេចខ្លួន.!

 

ព្រះសីហនុ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និង ជាស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះថា​ ពាក់ព័ន្ធករណីដេញចាប់ប្រតាយប្រតប់គ្នា នៅច្រកចេញផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ១១៤ វេលាម៉ោងប្រហែល​ ២រសៀល​នេះ​ ហេីយបានបើករថយន្តរត់គេចខ្លួន​ បច្ចុប្បន្នសមត្ថកិច្ច បាននាំខ្លួនបុរសម្នាក់យកមកសួរនាំហើយ ។

ដេីម្បីធានាបានប្រសិទ្ធភាពនៃការស៊េីបអង្កេត​ ស្រាវជ្រាវ​ និងស្វែងរកមុខសញ្ញាពាក់ព័ន្ធករណីខាងលេីនេះ​ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សំណូមពរដល់សាធារណជនជួយសហការ​ និងផ្តល់ព័ត៌មាន ឬអត្តសញ្ញាណ និងភិនភាគ​ ពាក់ព័ន្ធដូចមានក្នុងរូបភាពស្រាប់ មកស្នងការដ្ឋានយេីងខ្ញុំតាមរយះទូរស័ព្ទលេខ

* 0977780008 ( ភាសារខ្មែរ )
* 011526677 ( English )
* 011506677( 中文 )
* 011516677 ( 中文 )

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនឹងមានការលើកទឹកចិត្តហើយសង្ឃឹមថា​ នឹងទទួលបាននូវកិច្ចសហការប្រកបដោយប្រសិទ្ធភាព៕

error: Content is protected !!